បរទេស៖ ជាការពិតណាស់ បើទោះបីជាមានភាពជោគជ័យនៅក្នុងអាជីពសិល្បៈក៏ដោយ តែតារាចម្រៀងស្រី Selena Gomez បានជួបនូវបញ្ហាជាច្រើន ទាក់ទងនឹងបញ្ហាសុខភាពផ្លូ.វកា.យ និងផ្លូ.វ.ចិត្ត រហូតដល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ Selena បានឡើងទម្ងន់ដែលមិនអាចគ្រប់គ្រងបាន ដោយសារតែត្រូវលេ.បថ្នាំដើម្បីព្យាបាលជំ.ងឺរបស់ខ្លួន។
យ៉ាងណាមិញ ព្រោះតែហេតុផលនេះហើយ ទើបតារាស្រីរូបនេះ តែងទទួលរងនូវការ.រិះ.គ.ន់ជាច្រើន ទាក់ទងនឹងបញ្ហានៃការប្រែប្រួលរូប.រា.ងកា.យហួសហេតុពេក។ មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំមុន Selena ថែមទាំងត្រូវបានគេថតរូប បង្ហាញពីក្បា.លពោះ និងមុខ.ធំគួរ.ឲ្យបា.រ.ម្ភ និងមើលទៅស្លេ.ក.ស្លាំ.ងគួរឱ្យកត់សម្គាល់ ទៀតផង។
ដោយឡែក ក្នុងពេលកន្លងមកនេះ Selena បានព្យាយាមយ៉ាងខ្លាំង ដើម្បីឱ្យមានរូបរាងស្អាតឡើងវិញ រហូតមកដល់ពេលនេះ បើទោះបីជានាង មិនបានវិលមករករូបចាស់វិញទាំងស្រុង តែនាងក៏ទទួលបានលទ្ធផលល្អគួរសម។ ជាពិសេស ថ្មីៗនេះ Selena បានបង្ហាញខ្លួន នៅខាងក្រៅផ្សារទំនើបមួយកន្លែង ដោយបានស្លៀកខោវែងពណ៌ស និងអាវខ្មៅ ជាមួយនឹងរាងស្លីមជាងមុនគួរជាទៅពេញចិត្តសម្រាប់ហ្វេនៗទាំងឡាយ ស្របពេលដែលបានតែងខ្លួនធម្មតា និងគ្មានការតុបតែងមុខមាត់អ្វីទៀតផង៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖