កប់ខ្លាំង​ ឈុតតំណាងជាតិ ឃឿន ប៉ូលីកា យកទៅប្រកួតMiss Preteen នៅប្រទេសថៃ ច្នៃយ៉ាងប្រណីត - TrueID

កប់ខ្លាំង​ ឈុតតំណាងជាតិ ឃឿន ប៉ូលីកា យកទៅប្រកួតMiss Preteen នៅប្រទេសថៃ ច្នៃយ៉ាងប្រណីត

January 5, 2023

ថៃ៖ ពិតណាស់ ឃឿន ប៉ូលីកា ជាយុវតីដំបូងគេដែលក្លាយជាបវរកញ្ញា Miss Preteen International Cambodia។ បើទោះបីនាងនៅវ័យក្មេងអាយុទើបតែ១៤ឆ្នាំ ប៉ុន្តែសមត្ថភាព ទេពកោសល្យ និងចំណេះដឹងរបស់នាងល្អតែម្ដង។ មិនតែប៉ុណ្ណោះ នាងមានរូបសម្ផស្សស្រស់ស្អាត ព្រមទាំងរូបរាងស្លីមទាក់ទាញតែម្ដង។

យ៉ាងណាមិញ បន្ទាប់ពីគ្រងតំណែង Miss Preteen International Cambodia ឃឿន ប៉ូលីកា ពិតជាខំប្រឹងប្រែង ពង្រឹងសមត្ថភាពខ្លួនរួចជាស្រេច។ ជាមួយគ្នានេះដែរ បវរកញ្ញារូបនេះ នាងបានចេញដំណើរទៅប្រទេសថៃ កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៣ ដើម្បីយកទៅប្រកួតលើឆាកអន្តរជាតិ។

តួយ៉ាង ខណៈថ្ងៃប្រកួតឈុតតំណាងជាតិ ខិតជិតមកដល់ ឃឿន ប៉ូលីកា បានបង្ហាញឈុតតំណាងជាតិ ដែលយកទៅប្រកួតក្នុងកម្មវិធី Miss Preteen International ។ ដោយឈុតតំណាងជាតិរបស់នាង មានឈ្មោះ « រាំបើក​រោងល្ខោនកាន់កន្ទុយក្ងោក» ដែលជារបាំមួយប្រភេទរាំជាគូ មានតែភ្លេងតន្រ្តីពុំមានការច្រៀង ស្រដៀងនិងរបាំផ្កាមាស ផ្កាប្រាក់ ដៃទាំងពីរកាន់នូវកន្ទុយក្ងោកជាគ្រឿងប្រកបសម្រាប់សម្ដែងសិល្បៈរាំ បង្ហាញឲ្យសញ្ញាបើករោង វត្តមានរបាំនេះតាំងតែបុរាណកាល ដោយសង្គ្រាមនៃអតីត បច្ចុប្បន្នរបាំប្រភេទនេះពុំឃើញមានការសម្ដែងឡើយ៕

សូមទស្សនារូបភាពខងាក្រោម៖ 

 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
 ឃឿន ប៉ូលីកា 
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...