បរទេស៖ ពិតណាស់ បើគិតទៅ អ្នកនាង យ៉ាន លីនដា ដែលជាតារាចម្រៀង និងពិធីការិនីដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បានឃ្លាតចាកឆ្ងាយពី វិស័យសិល្បៈស្រុកខ្មែរ អស់រយៈពេល ជាង៦ឆ្នាំរួចមកហើយ ធ្វើឲ្យហ្វេនៗទាំងអស់ មានការនឹករលឹក ដល់នាងយ៉ាងខ្លាំង។
យ៉ាងណាមិញ បើងាកមកមើលសម្រស់តារាស្រីជើងចាស់រូបនេះវិញ ទោះបីជាបច្ចុប្បន្នមានវ័យកាន់តែច្រើនបែបណាក្តី ក៏ប៉ុន្តែឃើញថា មុខមាត់របស់នាងក៏កាន់តែស្អាតប្លែកខ្លាំងឡើង ក្មេងជាងវ័យពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលកូនស្រីក៏កាន់តែធំឡើង។
មិនត្រឹមតែប៉ុណ្ណោះ មួយរយៈពេលនេះ ក៏មានការចាប់អារម្មណ៍ថា តារាស្រីរូបនេះកាន់តែប្រែមុខមាត់ខ្លាំង មិនថាស្ទាយ៍តែងខ្លួន មើលទៅបែបអឺរ៉ុប និងក្មេងប្លែកខ្លាំង ស្ទើរគ្រប់ពេលគួរឲ្យសរសើរខ្លាំងតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖