បរទេស៖ តារាសម្តែងប្រុស ប្រចាំហូលីវូដលោក Brad Pitt បង្ហាញខ្លួនជាមួយស្ទីល មិនប្រកាន់ភេទ ជាមួយការស្លៀកសម្លៀកបំពាក់សំពត់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបភាពប៉ុន្មានសន្លឹក ដែលបានចេញផ្សាយ។
ជាក់ស្តែង សារព័ត៌មាន Daily Mail បានរាយការណ៍កាលពីថ្ងៃទី ១៨ ខែកក្កដា ដោយបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធរថភ្លើង «Bullet Train» ក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ដោយ Brad Pitt បានស្លៀកសំពត់ប្រវែងត្រឹមជង្គង់ជាមួយនឹងអាវពណ៌ផ្កាឈូកត្រីសាម៉ុង ថែមទាំងពាក់អាវកាក់ និងស្បែកជើងកវែងទៀតផង។
តួយ៉ាងស្ទីលមិនប្រកាន់ភេទរបស់តារាវ័យ ៦៤ ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយព្រឹត្តិការណ៍មួយនេះ។ ទៀតសោតសម្លៀកបំពាក់ជួយឱ្យលោក បង្ហាញស្នាមសាក់បុគ្គលិកលក្ខណៈរបស់គាត់នៅលើកំភួនជើងមើលទៅពិតជាខូលខ្លាំង នៅកម្រាលព្រំក្រហម ដោយ Pitt បានធ្វើការបង្ហាញអារម្មណ៍ជាច្រើនដោយរីករាយ ជាមួយនឹងកាមេរ៉ាដូច្នេះដែរ៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖