៣០ ឆ្នាំប្លាយហើយ Mario នៅតែមានសម្រស់ទាក់ទាញ សង្ហាមិនចាញ់តារាប្រុសក្មេងជំនាន់ក្រោយ - TrueID

៣០ ឆ្នាំប្លាយហើយ Mario នៅតែមានសម្រស់ទាក់ទាញ សង្ហាមិនចាញ់តារាប្រុសក្មេងជំនាន់ក្រោយ

September 1, 2022

ថៃ៖ តារាសម្តែង Mario Maurer តែងតែជាទីចំណាប់អារម្មណ៍ជាខ្លាំងទៅនឹងរូបសម្រស់របស់លោក នៅពេលដែលតារាប្រុសរូបនេះ បានមានសកម្មភាពថតរឿងភាគម្តង ដែលគេកោតសរសើរជាខ្លាំង ទៅនឹងភាពសង្ហាមិនចេះរីកស្ងួតរបស់លោក ។

ជាក់ស្តែង កម្រងរូបភាពជាច្រើនសន្លឹកត្រូវបានចុះផ្សាយ ដោយបានលើកឡើងថា សម្រស់របស់ប្រុសរូបនេះ​ នៅជាទីទាក់ក្រសែភ្នែករបស់ហ្វេនៗ  ដែលធ្វើឲ្យមហាជនចាស់ក្មេង  ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៃរូបភាពរបស់តារាសម្តែងរូបនេះ។

យោងរូបភាព ខាងក្រោម ដែលបានពង្រាយមុខមាត់ដ៏មានមន្តស្នេហ៍ ស្រស់ស្អាត ជាមួយនឹងមុខតូចដ៏សែនតូចស្លឹម ស៊ីគ្នាទៅ ច្រមុះស្រួលខ្ពស់ គួបផ្សំនឹងម៉ូដសក់វែងដែលលោកបានជ្រើសរើសក្នុងរឿងភាគថ្មីរបស់លោក បានធ្វើឲ្យកាន់តែមួយកម្រិតទៀត ថ្វីត្បិតមានអាយុ ៣៣ ឆ្នាំ តែភាពស្រស់សង្ហានៅតែមាន ជាពិសេស តារាជំនាន់ក្រោយ មានរូបស្រស់សង្ហាកម្រិត តែសម្រាប់ Mario នៅតែមានហាងឆេង ជាទីក្រសែភ្នែករបស់មហាជនទាំងពួង៕

សូមទស្សនារូបភាពខាងក្រោម៖

Mario
Mario
Mario
Mario
Mario
Mario
Mario
Mario
Mario
Mario
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...