ពិតទេ មានរឿងមិនគួរឲ្យជឿបែបនេះ ក្រោយខ្នងនៃឈុតរបស់ បវរកញ្ញា MGI ឆ្នាំនេះ? - TrueID

ពិតទេ មានរឿងមិនគួរឲ្យជឿបែបនេះ ក្រោយខ្នងនៃឈុតរបស់ បវរកញ្ញា MGI ឆ្នាំនេះ?

October 28, 2022

ឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី ២៥ តុលា កន្លងទៅនេះលទ្ធផលការប្រកួតត្រូវបានប្រកាស ដោយម្ចាស់មកុដសម្រាប់រដូវកាលថ្មីក្នុងកម្មវិធី Miss Grand International 2022 បានទៅលើកញ្ញា Isabella Novaes Menin បវរកញ្ញាតំណាងប្រទេសប្រេស៊ីល។

មួយវិញទៀត បវរកញ្ញាវ័យ២៥ឆ្នាំ សញ្ជាតិប្រេស៊ីល-អ៉ីតាលីរូបនេះ ក៏ជាបវរកញ្ញាទទួលបានមកុដដំបូងគេក្នុងកម្មវិធី MGIតំណាងឲ្យប្រទេសរបស់ខ្លួនផងដែរ ប៉ុន្តែហាក់គ្មានអ្វីចម្លែកខ្លាំងឡើយ ព្រោះងាកទៅមើលជីវិតឯកជន រូបនាងកើតក្នុងត្រកូលស្រីស្អាត ដោយ អ្នកម៉ាក់ លោកយាយ និងយាយទួត សុទ្ធតែជានារីឈ្នះក្នុងការប្រកួតសម្រស់នានាកាលពីជំនាន់មុន ជាហេតុធ្វើឲ្យរូបនាងប្រឡូកក្នុងវិស័យសិល្បៈ តាំងពីអាយុ៣ឆ្នាំមកម្លេះ ដឹងរាក់ជ្រៅនៃការប្រកួតខុសប្លែកពីបេក្ខនារីដទៃ។

ជាងនេះទៅទៀត អ្វីដែលគាប់ជួននោះគឺ ឈុតរាត្រីស្រមោលសក្នុងថ្ងៃប្រកាសលទ្ធផលរបស់ Isabella Novaes Menin ជាឈុតយកលំនាំតាម Miss Universe 1968 អ្នកនាង Martha Maria Cordeiro Vasconcellos ឈុតស្រដៀងគ្នាហើយ ថែមទាំងទទួលបានមកុដដូចគ្នាថែមទៀត ទោះមិនមែនកម្មវិធីប្រកួតដូចគ្នាក្តី តែបន្ទាប់ពីរយៈពេល ៥៤ឆ្នាំមក បវរកញ្ញាតំណាងប្រទេសប្រ៊េស៊ីល អាចដណ្តើមបានមកុដឲ្យប្រទេសខ្លួនឯងបានជាថ្មីម្តងទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

 អ្នកនាង Martha Maria Cordeiro Vasconcellos 

កញ្ញា Isabella Novaes Menin
កញ្ញា Isabella Novaes Menin
កញ្ញា Isabella Novaes Menin
កញ្ញា Isabella Novaes Menin
កញ្ញា Isabella Novaes Menin និង  អ្នកនាង Martha Maria Cordeiro Vasconcellos
កញ្ញា Isabella Novaes Menin និង  អ្នកនាង Martha Maria Cordeiro Vasconcellos
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...