ដោយសារតែរឿងនេះ បានជាស្វាមី Miranda Kerr ស្រលាញ់កាន់តែខ្លាំងឡើង - TrueID

ដោយសារតែរឿងនេះ បានជាស្វាមី Miranda Kerr ស្រលាញ់កាន់តែខ្លាំងឡើង

July 28, 2022

បរទេស៖ បន្ទាប់ពីបានស្វែងយល់ចិត្តគ្នាមួយរយៈ រហូតដល់បានរៀបការនឹងគ្នាកាលពីឆ្នាំ ២០១៧ ទំនាក់ទំនង តារាម៉ូដែលស្រី Miranda Kerr និង ស្វាមី លោក Evan Spiegel កាន់តែមានភាពល្អប្រសើរ ជាពិសេស ថែមទាំងបានចងចំណងគ្រួសារនឹងគ្នា ជាមួយនឹងកូនប្រុសពីរនាក់ ។

ចំពោះរឿងរ៉ាវ នៅក្នុងទំនាក់ទំនងរបស់ជីវិតប្ដីប្រពន្ធអ្នកទាំងពីរ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោក Evan បានលើកឡើងថា ខ្លួនបានបោះបង់ទម្លាប់អាក្រក់ចោល ដូចជាការប្រើប្រាស់អាហារឥតប្រយោជន៍ អាហារមិនល្អ ហើយក៏បានបង្កើតទម្លាប់ល្អដូចជា ការតាំងសមាធិ សូណា និងការញ៉ាំអាហារដែលមានសុខភាពល្អ ដែលទាំងនេះ លោកក៏បានអរគុណដល់ភរិយារបស់ខ្លួន Miranda ផងដែរ ។

លើសពីនេះ តារាម៉ូដែលស្រី Miranda ក៏បាន​ចែករំលែក​រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយបានទម្លាយហេតុផល ដែលស្វាមីមហាសេដ្ឋីរូបសង្ហារបស់ខ្លួន ប្រាកដជារៀបការជាមួយនារីដូចជានាង ព្រមទាំងពន្យល់ថា៖

ម៉្យាងវិញទៀត នាងថែមទាំងបង្ហាញថា នាងចូលចិត្តធ្វើម្ហូប ព្រមទាំងបានចម្អិនម្ហូប ឱ្យស្វាមី លោក Evan នៅថ្ងៃរៀបការរបស់ពួកគេ ផងដែរ ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr និង ស្វាមី
Miranda Kerr និង ស្វាមី
Miranda Kerr និង ស្វាមី
Miranda Kerr និង ស្វាមី
Miranda Kerr និង ស្វាមី
Miranda Kerr និង ស្វាមី
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...