ថៃ៖ បន្ទាប់ពីបានសម្រេចចិត្តទៅធ្វើការវះកាត់កែសម្ផស្សហើយ តារាដ៏ល្បីនៅលើបណ្ដាញសង្គម Sitang ហៅ យាយគ្រវីសក់ ក៏ត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដូចជាចង់ឃើញពីរូបសម្រស់ក្រោយពីការកែកុនរួចរាល់ ផងដែរ។
ក្នុងនោះដែរ បានឲ្យដឹងមកថា តារាដ៏ល្បីរូបនេះ បានប្រឈមមុខនឹងការវះកាត់ជាច្រើនកន្លែង ដែលមានដូចជា ការកាត់បន្ថយស្នាម ថ្គាម ការកែទម្រង់មុខ ការបំបាត់ស្នាមជ្រីវជ្រួញ ជាដើម ដែលការកែកុនទាំងនេះ ត្រូវចំណាយអស់ទឹកប្រាក់យ៉ាងច្រើន ថែមទៀតផង។
លើសពីនេះទៅទៀត កាលពីថ្មីៗនេះ យោងតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យ ក៏បានបង្ហាញពីឃ្លីបមួយ ខណៈពេលដែល Sitang បើកបង្ហាញច្រមុះថ្មី ដែលទើបតែធ្វើរួចបន្ទាប់ពី ៧ ថ្ងៃ ដែលមើលទៅមានការផ្លាស់ប្តូរ និងប្លែកពីមុនយ៉ាងខ្លាំង ដែលជាសម្រស់ថ្មីមួយដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖