កូរ៉េខាងត្បូង៖ នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៧ ខែកក្កដា តារារ៉េប G-Dragon បានទម្លាក់បទចម្រៀងស្នេហាជំនាន់ដើមរបស់ Elvis Presley ដែលមានចំណងជើងថា «Can't Help Falling in Love With You» បានបង្កមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់ហ្វេនៗ។
ជាក់ស្តែងតាមរយៈការបង្ហោះនោះ តារាប្រុសរូបនេះ បន្សូរសម្លេងព្យាណូដ៏ស្រទន់ អមជាមួយការច្រៀងបែប ballad ប៉ុន្តែរហូតដល់ ពាក់កណ្តាលបទ G-Dragon បានធ្វើឲ្យ ហ្វេនៗ ភ្ញាក់ផ្អើលជាមួយនឹងការផ្លាស់ជាមួយនឹង ការ រៀបចំឡើងវិញជាចង្វាក់រ៉ុកទៅវិញ។
យ៉ាងណាមិញ នេះពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ការទម្លាក់វីដេអូដោយស្ងប់ស្ងាត់ ដោយមិនបានព្រៀងទុករបស់តារាប្រុសរូបនេះ ដោយហ្វេនៗ ក៏ដូចជាមហាជន មានរំពឹងទុកថា នេះគឺជាតម្រុយ ឬយ៉ាងណា សម្រាប់ការវិលត្រឡប់ឆាកតន្រ្តីរបស់លោកវិញ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖