គ្រាន់អ្នកកាន់ផ្កា នឹងមកុដ ក្នងកម្មវិធី Miss Grand សង្ហាមិនចាញ់តួកុន! - TrueID

គ្រាន់អ្នកកាន់ផ្កា នឹងមកុដ ក្នងកម្មវិធី Miss Grand សង្ហាមិនចាញ់តួកុន!

October 28, 2022

បរទេស៖ កម្មវិធីប្រកួតសម្រស់ Miss Grand International ២០២២ បានរកឃើញម្ចាស់មកុដហើយ ដោយបានទៅបេក្ខនារីតំណាងប្រទេសប្រេស៊ីល Isabella Menin បានគ្រងមកុដ Miss Grand International ២០២២។ 

ជាក់ស្តែងក្រៅពីបានរកឃើញ ម្ចាស់មកុដហើយនោះ មហាជនជាច្រើន ជាពិសេសនោះ ស្រីៗ បានទាក់ក្រសែភ្នែក បុរស​សង្ហា​ ៣​ រូប​ ដែលជាអ្នកឈរកាន់​ពាន អ្នកពាក់ឈៀក ក៏ដូចជា ជួយពាក់​មកុដ​ជាដើម ដែលនៅលើឆាកនោះ ត្រូវបានគេយកមកចែករំលែករូបភាពទៅនឹងរូបសម្រស់ ស្រស់សង្ហារបស់ពួកគេ។

ទៀតសោត ជាអ្នកឈរ កាន់​ពាន​រង្វាន់​ក្នុង​រាត្រី​វត្គចុងក្រោយ ​នៃ​កម្មវិធី Miss Grand International ២០២២ បុរស​ឥណ្ឌូណេស៊ី​ទាំង​បី​នាក់​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​រូបរាង​ដ៏​សង្ហា និង​រាង​ខ្ពស់​។ មិនអាចប្រកែកបានថា ក្រៅពីពិធីករ Matthew តួប្រុសសង្ហារូបនេះ គឺជាចំណុចលេចធ្លោក្នុងកម្មវិធី ធ្វើឲ្យទស្សនិកជនដែលបាន បើកបង្ហាញអត្តសញាត្តិ អ្នកទាំងបីខាងក្រោមនេះ។

ក្នុងនោះផងដែរ បុរសសង្ហាទីមួយក្នុងចំណោមបុរសទាំងបីមានឈ្មោះថា Benediktus Joey ។ គាត់ធ្លាប់ជាលំដាប់រងទី ៤ នៃ The New L-Men of the Year ២០២០ ហើយបច្ចុប្បន្នជាតារាម៉ូដែល។ Joey មានការចាប់អារម្មណ៍ចំពោះមុខក្មេងដូចនិស្សិតគួរឲ្យខ្នាញ់ ជាមួយស្នាមញញឹមស្រស់ ទោះ​បី​ជា​លោក​មាន​រូប​រាង​គួរ​ឱ្យ​ស្រលាញ់ ប៉ុន្តែ​រាង​កាយ​របស់​គាត់​គឺ​ល្អ​ឥត​ខ្ចោះសាច់ដុំឡើងកង់ៗ។

Joey
Joey

ឬឯJati គឺជាបុរសទី ២ ដែលត្រូវបានទស្សនិកជនបេតី បន្ទាប់ពីរាត្រីចុងក្រោយនៃកម្មវិធី Miss Grand International ២០២២ ជាមួយនឹង​ទម្រង់​មុខ​បុរស រាង​ជ្រុង ថ្គាមធំ មុខផត ដែលរសនិយមមួយនេះ មាននៅតែប៉ែកអឺរ៉ុប តែរូបលោកមានរសនិយម ជាលក្ខណៈ​ជនជាតិ​អាស៊ី ជាមួសាច់​ដុំ ៦ ខ្ពស់រាងកប់ ​ដូចគេ​ចម្លាក់។

Jati 
Jati 

ជាចុងក្រោយសម្រស់​បុរស​ចុង​ក្រោយ​ក្នុង​ក្រុម​ទាំង​បី​មាន​ឈ្មោះ​ថា Arie មិនខុសពី Joey និង Jati ទេ Arie មានការចាប់អារម្មណ៍ចំពោះបុគ្គលិកលក្ខណៈរបស់លោកជាប្រុសពេញលក្ខណៈ ស្ទីល​ម៉ូដ​សក់​គ្មានសក់ បានចេញជារសនិយមប្លែកខុសគេ ជាមួយនឹងស្ទីល «Bad Boy» មានរាង​កាយមាំមួន​ ទាក់ទាញ​មនុស្ស​ស្រី ដែលរូបគេ ​តារា​ម៉ូដែល​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ។

Arie 
Arie 
Miss Grand International 
Miss Grand International 
អ្នកទាំងបី
អ្នកទាំងបី
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...