Zhao Liying ធ្វើឲ្យអ្នកគាំទ្រសរសើរពេញមាត់ ក្រោយស្លៀកឈុតនេះចូលរួមកម្មវិធីទទួលពាន - TrueID

Zhao Liying ធ្វើឲ្យអ្នកគាំទ្រសរសើរពេញមាត់ ក្រោយស្លៀកឈុតនេះចូលរួមកម្មវិធីទទួលពាន

April 3, 2021

ចិន៖ កាលពីថ្មីៗនេះ តារាសម្តែងដ៏មានប្រជាប្រិយភាព Zhao Liying បានទទួលពានរង្វាន់ ដែលជាតារាស្រីមានអ្នកចូលចិត្តច្រើនជាងគេ ក្នុងកម្មវិធីចែកពានរង្វាន់ Kim Ung ឆ្នាំ ២០២០ បន្ទាប់ពីបានត្រលប់ចូលសិល្បៈវិញ ក្រោយសម្រាលកូនរួច។

ទោះជាមានរឿងរិះគន់មិនចេះចប់ ចំពោះមុខមាត់និងសម្រស់របស់ តារាស្រី Zhao Liying ក៏ដោយ តែនាង នៅតែទទួលបានការពេញចិត្ត ពីទស្សនិកជនជាច្រើនទៀត ចំពោះស្នាដៃ និងទេពកោសល្យសម្ដែងដ៏ល្អ នាពេលកន្លងមក ។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Zhao Liying បានចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ «The Popular Icon Award of 2021» ក្នុងនោះមានតារាសម្ដែងល្បីៗជាច្រើនរូប បានចូលរួមនៅក្នុងកម្មវិធីនោះផងដែរ ពោលគឺគេសង្គេត និងចាប់អារម្មណ៍ទៅលើមូ៉ដរ៉ូបដ៏ស្រស់ស្អាតទាក់ទាញរបស់ Zhao Liying ដែលជាម៉ូដដ៏ល្បីល្បាញមកពី Guo Pei នៅក្នុងការប្រមូលផ្ដុំយុគសម័យឌិនហ្គោល ដោយរចនាម៉ូដដោយអ្នកច្នៃម៉ូដស្ត្រីដំបូងគេបង្អស់នៅក្នុងប្រទេសចិនគឺ Gutulier នៅ Guo Bei។ 

ជាមួយនឹងរ៉ូបមួយឈុតនេះ Zhao Liying ទទួលបានការសរសើរពេញៗមាត់ពីសំណាក់អ្នកគាំទ្រ ថាស្រស់ស្អាតខ្លាំងដូចកូនក្រមុំ ក្នុងឈុតវែងអន្លាយស្បៃរំភើយ ពណ៌មាសបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
ទាក់ទងជាមួយ:
តារាចិនម៉ូតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...