ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងពីការបិទចរាចរ ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ - TrueID

ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងពីការបិទចរាចរ ចំពោះរថយន្តដឹកទំនិញធុនធ្ងន់

January 4, 2022

រាជធានីភ្នំពេញ៖យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងពីការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់នៅលើកំណត់ផ្លូវជាតិលេខ២១បេ (១១៥) ចាប់ពីផ្លូវជាតិ លេខ២១អា ដល់ផ្លូវជាតិលេខ២ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចន្លោះម៉ោង ៦៖០០ ល្ងាច ដល់ម៉ោង ៣៖០០ ទៀបភ្លឺចាប់ពីថ្ងៃទី០១ ដល់២៧ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា មន្ទីរសាធារណការនឹងបន្តបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥)ចាប់ពីផ្លូវជាតិលេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្ដាលចន្លោះម៉ោង ៦:០០នាទីល្ងាច ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២៧ខែមករា ឆ្នាំ២០២២ ដើម្បីធ្វើការសាងសង់លូកាត់ ទទឹងផ្លូវប្រវែង ២០ម៉ែត្រត្រង់ស្ថានីយបូមទឹកដើមអំពិលចាស់ ផ្លូវជាតិលេខ២១បេ(១១៥)សម្រាប់រំដោះទឹកជំនន់ទឹកភ្លៀង ក្នុងក្រុងតាខ្មៅនិងសហការជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន។

សូមបញ្ជាក់ជូនថាចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរបានជាធម្មតា។ដូច្នេះម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបតំណាង រថយន្តធុនធ្ងន់
រូបតំណាង រថយន្តធុនធ្ងន់
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...