ក្នុងរឿង​ «Squid Game» តែងខ្លួនរយីករយាក​ ដល់នៅក្រៅ​ឆាក ប្រុសចាស់​ Lee Jung-jae សង្ហាកប់ - TrueID

ក្នុងរឿង​ «Squid Game» តែងខ្លួនរយីករយាក​ ដល់នៅក្រៅ​ឆាក ប្រុសចាស់​ Lee Jung-jae សង្ហាកប់

September 28, 2021

កូរ៉េខាងត្បូង៖ ជាការពិត ខ្សែភាពយន្តបែបរន្ធត់របស់កូរ៉េខាងត្បូង រឿង «Squid Game» ជាខ្សែភាពយន្តដែលកំពុងទទួលបានការគាំទ្រច្រើនខ្លាំង នៅទូទាំងទ្វីបអាស៊ី។ ដោយសារតែរឿងមួយនេះ មានឈុតឆាក និងការរៀបចំប្លង់ថតបានយ៉ាងសម្រិតសម្រាំង ជាពិសេសតួអង្គនីមួយៗក៏ពូកែសម្ដែងខ្លាំងណាស់ដែរ។

Lee Jung-jae នៅក្នុងរឿង
Lee Jung-jae នៅក្នុងរឿង

ដោយឡែក បើក្រឡេកមកមើលតារាប្រុស Lee Jung-jae ដែលបានសម្ដែងជាតួអង្គក្នុងរឿងឈ្មោះ Seong Gi-Hun វិញ យើងឃើញថា លោកសម្ដែងជាតួដែលតែងខ្លួនមិនបានស្អាតបាតដូចគេប៉ុន្មាននោះឡើយ ពោលគឺស្ទើរពេញមួយរឿង លោកលេងឈុតឆាករងកម្មឈឺសាច់ស្ទើររាប់ភ្លេច ហើយបើនិយាយពីការស្លៀកពាក់វិញ ក៏ស្លៀកពាក់តែខោអាវរយីករយាកថែមទៀត។

យ៉ាងណាមិញ ជីវិតក្រៅឆាករបស់ Lee Jung-jae មិនដូចនៅក្នុងរឿងនោះឡើយ ព្រោះនៅខាងក្រៅ តារាប្រុសរូបនេះ មានរូបរាងសង្ហា មុខមាត់ស្រស់ថ្លាមានមន្តស្នេហ៍ណាស់ ខណៈមានវ័យ ៤០ឆ្នាំប្លាយទៅហើយ។ ជាពិសេស បើបានឃើញរូបភាពខ្លះ នៅពេលដែល តារាប្រុសរូបនេះដោះអាវទៀតនោះ ពិតជាបង្ហាញពីសាច់ដុំធុំៗ សាច់ដុំក្បាលពោះ ៦កង់ ហ្វេនៗឃើញហើយស្ទើរឈាមច្រមុះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Jung-jae នៅក្រៅរឿង 
Lee Jung-jae នៅក្រៅរឿង 
Lee Jung-jae នៅក្រៅរឿង 
Lee Jung-jae នៅក្រៅរឿង 
Lee Jung-jae នៅក្រៅរឿង 
Lee Jung-jae នៅក្រៅរឿង 
Lee Jung-jae នៅក្រៅរឿង 
Lee Jung-jae នៅក្រៅរឿង 
Lee Jung-jae នៅក្រៅរឿង 
Lee Jung-jae នៅក្រៅរឿង 
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...