ក្រៅឆាកមិនដូចក្នុងរឿង! Captain America ថ្មីលេងសើចសប្បាយជាមួយនឹង Falcon នៅក្រៅឆាកផ្ទុយពីក្នុងរឿង - TrueID

ក្រៅឆាកមិនដូចក្នុងរឿង! Captain America ថ្មីលេងសើចសប្បាយជាមួយនឹង Falcon នៅក្រៅឆាកផ្ទុយពីក្នុងរឿង

April 3, 2021

បរទេស៖ នៅក្នុងខ្សែភាពយន្តភាគរបស់ Marvel ដែលផលិតដោយ Disney គឺរឿង «The Falcon and The Winter Solider» ប្រិយមិត្តបានដឹងមកហើយថាមានវត្តមានរបស់កំពូលរីរបុរសថ្មីមកជំនួសតំណែងរបស់ Captain America នោះគឺតួអង្គ John Walker ដែលនឹងមានអនាគតវែងឆ្ញាយទៀតនៅក្នុង MCU នេះបើយោងតាមរយៈសៀវភៅប្រលោមលោក Comic របស់ Marvel នេះឯង។ John Walker ឬ Captain America ថ្មីនេះបានមានវត្តមាននៅក្នុងខ្សែភាពយន្តភាគ The Falcon and The Winter Solider ចំនួន​ ៣ ភាគមកហើយដែលសម្ដែងដោយលោក Wyatt Russell ជាមួយនឹងដៃគូ Lemar Hoskins ដែលសម្ដែងដោយលោក Clé Bennett

រូបលោក Wyatt Russell
រូបលោក Wyatt Russell
រូបលោក Wyatt Russell សម្ដែងជា John Walker (New Captain America / U.S Agent (បន្ទាប់ពីលាលែងពីដំណែង Captain America))
រូបលោក Wyatt Russell សម្ដែងជា John Walker (New Captain America / U.S Agent (បន្ទាប់ពីលាលែងពីដំណែង Captain America))
រូប Clé Bennett សម្ដែងជា Lemar Hoskins (Fake Bucky / Battlestar)
រូប Clé Bennett សម្ដែងជា Lemar Hoskins (Fake Bucky / Battlestar)

យ៉ាងណាមិញ ប្រិយមិយរបស់ Marvel ជាច្រើនដូចជាពុំសូវពេញចិត្តនឹងវត្តមានរបស់ John Walker ដែលមកជំនួសតំណែង Idol Superhero របស់ពួកគេនោះគឺ Captain America របស់ Steve Roger ដែលសម្ដែងដោយលោក Chris Evans  ឡើយរហូតដល់ថ្នាក់មានទៅដល់ការគំរាមដល់ជីវិតរបស់តារាសម្ដែងលោក Wyatt Russell ទៀតផងនេះបើយោងតាមប្រភពព័តមានផ្សេងៗនានារបស់បរទេស។

បើយោងតាមសាច់រឿងមក John Walker ដែលជា Captain America ថ្មីជាមួយនឹងដៃគូ Hoskins នេះពុំត្រូវគ្នាជាមួយនឹង Sam The Falcon សម្ដែងដោយ Anthony Mackie និង Bucky ឬ​ The Winter Soldier នេះឡើយដោយសារតែ Sam និង​ Bucky មិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលអាមេរិកដែលឱ្យមានវត្តមាន Captain America ថ្មីនោះឡើយ ហើយថែមទាំងត្រូវពួកគេទាំងពីរនាក់ Jonh Walker និង Lemar Hoskin​s ​នេះលួចតាមដានរហូតមករំខានភារកិច្ចឬការងាររបស់ពួគទៀតផង។

Bucky និង Sam ដែលសម្ដែងដោយលោក Sebastian Stan ​និង Anthony Mackie
Bucky និង Sam ដែលសម្ដែងដោយលោក Sebastian Stan ​និង Anthony Mackie
តួអង្គ Lemar Hoskins និង John Walker
តួអង្គ Lemar Hoskins និង John Walker
ក្រុមទាំងពីរជួបគ្នានៅក្នុងភាគទី២ នៃរឿង
ក្រុមទាំងពីរជួបគ្នានៅក្នុងភាគទី២ នៃរឿង

យ៉ាងណាមិញ អ្វីដែលកើតឡើងនៅក្នុងខ្សែភាពយន្តគឺពុំដូចទៅនឹងជីវភាពឬការងារនៅខាងក្រៅឆាកលើយសម្រាប់តារាសម្ដែងនានាមិនថាបរទេសឬកម្ពុជាយើងឡើយពោលគឺលោក Anthony Mackie ត្រូវបានតារា Captain America ថ្មីគឺលោក Wyatt Russell បានមកលេងសើចសប្បាយពញ្ញាក់អារម្មណ៍ (Prank) យ៉ាងសប្បាយមិនដូចទៅក្នុងខ្សែភាពយន្ត The Falcon and The Winter Solider ឡើយនេះបើយោងតាម Russell ប្រាប់ទៅកាន់ ew.com ថា៖

រូបលោកមុន និង​ ក្រោយ ការសក់នឹងកោរពុកមាត់រួច
រូបលោកមុន និង​ ក្រោយ ការសក់នឹងកោរពុកមាត់រួច
រូបភាពនៅពីក្រោយសាច់រឿង
រូបភាពនៅពីក្រោយសាច់រឿង
រូបភាពនៅពីក្រោយសាច់រឿង
រូបភាពនៅពីក្រោយសាច់រឿង
រូបភាពនៅពីក្រោយសាច់រឿង
រូបភាពនៅពីក្រោយសាច់រឿង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...