ចិន៖ ថ្មីៗនេះ ជីវិតអាពាហ៍ពិពាហ៍របស់ តារាស្រី Angelababy និង លោក Huang Xiaoming បានបង្ហាញពីសញ្ញានៃភាពកក់ក្តៅម្តងទៀត នៅពេលដែលប្ដីប្រពន្ធអ្នកទាំងពីរ ត្រូវបានគេថតរូបបង្ហាញខ្លួនជាមួយគ្នាយ៉ាងសប្បាយរីករាយ ឲ្យអ្នកគាំទ្រជាច្រើនរំភើបជំនួស ក្រោយពីមានពាក្យចចាមអារ៉ាម អំពីការលែងលះគ្នា ជាញឹកញាប់ នៅលើបណ្តាញសង្គម។
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ការសង្ស័យរបស់មហាជនមួយចំនួនគឺនៅតែមានការលើកឡើងជានិច្ច បន្ទាប់ពី មានគេហទំព័រដ៏ល្បី បើកបង្ហាញនូវមានអត្ថបទមួយ ដែលធ្វើឲ្យទស្សនិកជនព្រួយបារម្ភ អំពីស្ថានភាព អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ផងដែរ។
នៅក្នុងនោះ យោងតាមប្រភពមួយនេះ បានឱ្យដឹងថា នៅក្នុងអំឡុងពេល វិស្សមកាលចុងក្រោយ តារាស្រី Angelababy និង ស្វាមី ត្រូវបានគេប្រទះឃើញ នាំកូនប្រុសរបស់ខ្លួន ទៅសណ្ឋាគារមួយដើម្បីសម្រាកកម្សាន្ត។ តែក្រោយមក អ្នកយកព័ត៌មានបានបង្ហើបថា ស្វាមីតារាស្រីរូបនេះ និងជំនួយការរបស់ខ្លួន ក៏បានប្រញាប់ចាកចេញពីសណ្ឋាគារ ដោយមិនមានវត្តមាន Angelababy មកជាមួយនោះទេ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកថតរូបបានបង្ហាញបន្ថែមថា ស្វាមីរបស់នាង បានចាកចេញទៅទាំងយប់ ហើយមិនបានត្រលប់មកសណ្ឋាគារ ជាមួយនឹងប្រពន្ធកូននោះទេ។ ហើយអ្នកយកព័ត៌មាន ក៏បានរង់ចាំដោយអត់ធ្មត់នៅខាងក្រៅសណ្ឋាគារ ប៉ុន្តែនៅតែមិនឃើញតារាសម្តែងប្រុសរូបនេះ វិលត្រលប់មកវិញ ដោយនៅព្រឹកបន្ទាប់ Angelababy ក៏បាននាំកូនប្រុសរបស់នាងចាកចេញ ដោយគ្មានប្តីនៅក្បែរ ផងដែរ។
ដោយឡែក ដំណឹងដែល Huang Xiaoming បានចាកចេញពីប្រពន្ធនិងកូន របស់ខ្លួន នៅឯសណ្ឋាគារ បានក្លាយជាប្រធានបទដ៏ក្ដៅនៅលើបណ្ដាញសង្គម ដែលមនុស្សជាច្រើនគិតថា ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេកំពុងតែជួបបញ្ហា។ តែទោះយ៉ាងណាក៏ដោយ ក៏នៅមានមតិមួយចំនួនទៀត បានលើកឡើងពីមូលហេតុ ដែលតារាប្រុសរូបនេះ មិនអាចត្រលប់ទៅសណ្ឋាគារវិញបាន ព្រោះខ្លួនមានកាលវិភាគ ជាប់រវល់ដែលមិនបានរំពឹងទុក៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖