បរទេស៖ មហាជន និងអ្នកគាំទ្រ BLACKPINK មានការភ្ញាក់ផ្អើលជាខ្លាំង ថែមទាំង បានការកោតសរសើររាប់មិនអស់ ពីសម្រស់ម្ចាស់គណនីរបស់ស្រីម្នាក់ ដែលមានរូបសម្រស់ដូចសមាជិក Rosé ក៏ប៉ុន្តែក្នុងការលេងស្ទីលខុសគ្នាដាច់ ជាមួយនឹងរសនិយមរបស់នាង។
ជាក់ស្តែង ជាមួយការភ្ញាក់ផ្អើលមួយនេះ ដោយសារ រូបភាពជាមួយនឹង ២សន្លឹក ក្នុងគណនីអ៉ីនស្តារក្រាមដែលមានឈ្មោះ allissashin បានធ្វើឲ្យអ្នកគាំទ្រវិស័យ Kpop បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នៃទម្រង់មុខ មិនថាការផាត់មុខ ក៏ដូចជាការលេងពណ៌សក់ ស្ទើរតែដូច Rosé ទៅហើយ។
តែយ៉ាងណាមិញ ទោះបីជាមុខស្រដៀងគ្នាពិតមែន តែការស្លៀកពាក់របស់ នាងគឺពិតជាផ្ទុយស្រឡះ ខុសពីសមាជិក BLACKPINK ម្នាក់នេះ ព្រោះរសនិយម នៃលេងស្ទីលតុបតែងខ្លួន ម្ចាស់គណនីនេះ ចូលចិត្តស្ទាយ៍ស៊ិចស៊ី ដែលបានព្រលែងខ្លួនខាងលើតែម្តង ដែលមើលទៅកាន់តែមានភាពទាក់ទាញថ្វេដង បូករួមជាមួយនឹងសម្រស់ កាត់ទៅដូច តារាស្រីរូបនេះទៀតផងនោះ បើយើងមិនមើលឈ្មោះនោះទេ ច្បាស់ណាស់ ថាប្រាកដជា Rosé តែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖