បរទេស៖ បើនិយាយពីជីវិតក្រោយឆាក របស់តារាសម្តែងស្រី Angelina Jolie ប្រៀបបានទៅនឹង ម្ដាយផងឪពុកផង ព្រោះតែអ្នកស្រី តែងតែផ្ដល់ភាពកក់ក្ដៅ និងមានចិត្តសប្បុរស ចំពោះក្មេងៗ ជាច្រើន ជាពិសេសនោះបានដើរតួបានយ៉ាងល្អ ជាម្តាយដ៏រឹងមាំម្នាក់ ចំពោះកូនៗ ៦ នាក់ របស់អ្នកស្រី មិនថាកូនបង្កើត ក៏ដូចជា កូនចិញ្ចឹមជាដើម។
ជាមួយគ្នានេះ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺថា អ្នកម៉ាក់និងមានងារជាមេម៉ាយ កូន៦នាក់រូបនេះ ពិតជាស្រលាញ់ កូនៗរបស់អ្នកស្រីខ្លាំងណាស់ ដែលត្រូវបានមើលឃើញថា អ្នកស្រីតែងតែបណ្តើរកូនៗ ដើរផ្សារ ក៏ដូចជាទៅញុំអាហារខាងក្រៅ ជាពិសេសតែងមានដំណើរកម្សាន្តមើលទៅពិតជាគ្រួសារមានសុភមង្គលតែម្តងបើទោះបីជាគ្មានស្វាមីក៏ដោយ ។
លើសពីនេះទៅទៀត កន្លងមករាល់ពេល ដែលលោកទៅណាមកណា ត្រូវបានគេចាប់អារម្មណ៍ តែងតែឃើញ Jolie នាំកូនស្រីច្បង យកមកជាមួយជានិច្ច ពោលគឺថា កូនស្រី Zahara តែងតែមានវត្តមានគ្រប់ពេលទោះបីជាកូនអ្នកស្រីដទៃទៀតមិនបានមកជាមួយក៏ដោយ។
យ៉ាងណាមិញ នៅថ្ងៃទី ២ ខែសីហា តាមប្រភពជិតស្និតបានឲ្យដឹង ថា Angelina Jolie បានចំណាយពេលជាមួយកូនស្រីចិញ្ចឹមបន្ទាប់ពីធ្វើដំណើរកម្សាន្តនៅប្រទេសជាច្រើននៅទ្វីបអឺរ៉ុប។ ដោយ Jolie និងZahara ត្រូវបានគេប្រទះឃើញក្នុងការប្រគុំតន្ត្រីនៅឯ Hollywood Bow lទីក្រុងឡូសអេនជឺឡេសសហរដ្ឋអាមេរិក។ បន្ទាប់ពីការប្រគុំតន្រី្តអ្នកម៉ាក់កូនទាំងពីរ បានទៅដើរទិញឥវ៉ាន់ជាមួយគ្នាមុននឹងត្រលប់ទៅផ្ទះវិញយ៉ាងមានក្តីសុខ ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ zingnews