រាជធានីភ្នំពេញ ៖ ពិតណាស់ ឧកញ៉ា លាន អាហ្វ្រីគីនីន ត្រូវមហាជនស៊ាំត្រចៀកទៅហើយ ពីរឿងជំពាក់បំណុល មិនចូលខ្លួនដោះស្រាយ រហូតធ្វើឲ្យ ម្ចាស់បំណុលបង្ហោះទារប្រាក់លើបណ្តាញសង្គម ប៉ុន្តែ ម្តងនេះខុសប្លែកខ្លាំង ខណៈកំពុងតែ មានស្នេហាថ្មីយ៉ាងត្រជាក់ត្រជុំ បែរជា ត្រូវម្ចាស់បំណុលចេញមកទារប្រាក់។
យ៉ាងណាមិញ ក្រឡេកទៅមើលប្រពន្ធថ្មី មេម៉ាយស្តុកសាច់សខ្ចី អ្នកលក់ឡេល្បីលើអនឡាញវិញ មិនត្រឹមតែ មិនបន្ទោសស្វាមីនោះឡើយ បែរជា បង្ហោះសារលើកទឹកប្តី ធ្វើឲ្យមហាជនភ្ញាក់អារម្មណ៍ព្រឺត ល្អអីយ៉ាងនេះ។
លើសពីនេះទៅទៀត ថ្មីៗនេះ ស្រាប់តែ ប្រពន្ធថ្មីបង្ហោះជួយដោះបំណុលឲ្យប្តីខ្លួន ដល់ទៅ ២២ម៉ឺនដុល្លារ រីឯនៅសេសសល់ប៉ុន្មានឲ្យ ប្តីជាអ្នកដោះដោយខ្លួនឯង ធ្វើឲ្យគេឯងឃើញហើយ នាំគ្នាឆ្ងល់ ឧកញ៉ា លាន អាហ្វ្រីគីនីន ធ្វើបុណ្យអ្វី បានជាសំណាងម្លេះ ប្រពន្ធថ្មី ស្អាតក៏ស្អាត អ្នកមានទៀត ហើយនៅចិត្តល្អ មិនខ្វល់ពីអតីតប្តីដល់ថ្នាក់នេះ រកឯណាបានទៀត ជាក់ស្តែង អ្នកនាង យូ លីណា បានបញ្ជាក់ប្រាប់ឲ្យដឹងថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖