ភ្នំពេញ៖ ពិតណាស់ ជាគណកម្មការមួយរូបក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ អ្នកនាង ឱក សុគន្ធកញ្ញា កាលពីពីយប់មិញនេះពិតជាបានធ្វើឲ្យអ្នកទស្សនាភ្លឹកសឹងតែគ្រប់គ្នាទៅហើយ ជាមួយនឹងការបង្ហាញខ្លួនដ៏ស្រស់សោភារបស់អ្នកនាង។
ជាមួយគ្នានេះ កំពូលតារាចម្រៀងស្រីរូបនេះបានបង្ហាញខ្លួនក្នុងឈុតពេលរាត្រី យ៉ាងប្រណីតពណ៌ទឹកសណ្ដែក រចនាជារូ៉បវែងអមដោយផ្នែកខាងលើ រំលេចជាមួយនឹងការដាំត្បូងពេញទាំងតួរ៉ូប មើលទៅពិតជាសាកសមក្នុងកម្មវិធី ជាពិសេសសមជាមួយនឹងកំពូលតារាចម្រៀងមួយដួងនេះខ្លាំងមែនទែន។
ក្នុងនោះផងដែរ គ្រាន់តែបានឃើញភ្លាម ទស្សនិកជននាំគ្នាចូលទៅខមិនសរសើរព្រោងព្រាតពីសម្រស់ដ៏ល្អឯករបស់ អ្នកនាង ឱក សុគន្ធកញ្ញា ដែលមើលទៅស្រស់ស្អាតប្រណីតខ្លាំងបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖