កូរ៉េខាងត្បូង៖ អាចនិយាយបានថា ក្រៅពីជាតារាសម្ដែងដ៏មានសមត្ថភាពហើយ តារាស្រី Kim Tae Hee តែងតែ ត្រូវបានមហាជន កោតសរសើរ ពីភាពស្រស់ស្អាតវ័យក្មេង ដែលអាចទាញយកចិត្តអ្នកទស្សនា និងធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង។
យ៉ាងណាមិញ ថ្មីៗនេះ ជាមួយនឹងរូបភាពខាងក្រោយឆាកខ្លះៗ របស់ Kim Tae Hee ក្នុងកម្មវិធីថតស្ពតពាណិជ្ជកម្មមួយដែលត្រូវបានបង្ហោះនោះ បែរជាត្រូវបានមហាជនចាប់អារម្មណ៍ភ្លាមៗ ជាមួយនឹងសម្រស់ មុខមាត់ដ៏ស្រទន់ និងការរៀបចំខ្លួនស្លៀករ៉ូបពណ៌ស្វាយ បញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្អាត ពេលធ្វើការជាមួយនឹងអ្នកផាត់មុខ និងអ្នកថតរូប ទៀតផង។
ជាពិសេស ថ្វីត្បិតគ្រាន់តែជារូបភាពដែលគេលួចថតក៏ពិតមែន ប៉ុន្តែ ក៏អាចធ្វើឲ្យមើលឃើញថា សម្រស់ពិតរបស់ Kim Tae Hee គឺមានមន្តស្នេហ៍ខ្លាំង បើទោះបីជា នាងបានក្លាយជាអ្នកម្ដាយកូនពីរក៏ដោយ ក៏ដូចជាធ្វើឲ្យហ្វេនៗមួយចំនួន មិននឹកស្មានមិនដល់ថា នៅក្នុងវ័យ ៤២ឆ្នាំ នាងនៅតែស្រស់ស្អាតបែបនេះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖