រកឯណាបាន ជិតគ្រប់ខែហើយ ទេព បូព្រឹក្ស នៅតែទៅគាំទ្រ ជី ដេវីត គ្រប់កម្មវិធី - TrueID

រកឯណាបាន ជិតគ្រប់ខែហើយ ទេព បូព្រឹក្ស នៅតែទៅគាំទ្រ ជី ដេវីត គ្រប់កម្មវិធី

February 5, 2023

កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងដ៏ល្បីល្បាញ លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស គឺជាគូស្នេហ៍ដែលស្រឡាញ់គ្នាស្អិតរមួត បច្ចុប្បន្នកំពុងតែទន្ទឹងរងចាំបុត្រទៀតផង។ ជាមួយគ្នានេះ គេសង្កេតឃើញថា អ្នកទាំងពីរ តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងកម្លាំងចិត្ត និងកាយ។ 

  លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស
  លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស

ជាក់ស្ដែង ថ្មីៗនេះ គេឃើញ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានទៅចូលរួមកម្មវិធីស្វាគមន៍លោក ដេវីត ក្លាយជាទូតសុឆន្ទៈរបស់ស្រាបៀរវឌ្ឍនៈផងដែរ។ ទន្ទឹមនឹងនោះ មហាជននាំគ្នាស្ងើចសរសើរទឹកចិត្តរបស់តារាស្រីរូបនេះ ទោះបីជានាងមានផ្ទៃពោះជិតសម្រាលក៏ដោយ ក៏នាងនៅតែទៅផ្ដល់កម្លាំងចិត្តដល់ស្វាមីដល់កន្លែងកម្មវិធីតែម្ដង។

  លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស
  លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស

មិនតែប៉ុណ្ណោះ គេតែងតែឃើញអ្នកនាង បូព្រឹក្ស បង្ហាញវត្តមានគ្រប់ទីកន្លែងនៅចាំគាំទ្រគូស្នេហ៍ខ្លួនជានិច្ច ពិតជាកម្ររកបានអ្នកណាស្មោះស្ម័គ្របែបនេះណាស់។ ចំណែកឯ លោក ជី ដេវីត វិញ លោកតែងតែបង្ហាញការស្រឡាញ់ការគោរពទៅកាន់ភរិយាមិនចាញ់គ្នាប៉ុន្មានដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...