កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងដ៏ល្បីល្បាញ លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស គឺជាគូស្នេហ៍ដែលស្រឡាញ់គ្នាស្អិតរមួត បច្ចុប្បន្នកំពុងតែទន្ទឹងរងចាំបុត្រទៀតផង។ ជាមួយគ្នានេះ គេសង្កេតឃើញថា អ្នកទាំងពីរ តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងកម្លាំងចិត្ត និងកាយ។
ជាក់ស្ដែង ថ្មីៗនេះ គេឃើញ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានទៅចូលរួមកម្មវិធីស្វាគមន៍លោក ដេវីត ក្លាយជាទូតសុឆន្ទៈរបស់ស្រាបៀរវឌ្ឍនៈផងដែរ។ ទន្ទឹមនឹងនោះ មហាជននាំគ្នាស្ងើចសរសើរទឹកចិត្តរបស់តារាស្រីរូបនេះ ទោះបីជានាងមានផ្ទៃពោះជិតសម្រាលក៏ដោយ ក៏នាងនៅតែទៅផ្ដល់កម្លាំងចិត្តដល់ស្វាមីដល់កន្លែងកម្មវិធីតែម្ដង។
មិនតែប៉ុណ្ណោះ គេតែងតែឃើញអ្នកនាង បូព្រឹក្ស បង្ហាញវត្តមានគ្រប់ទីកន្លែងនៅចាំគាំទ្រគូស្នេហ៍ខ្លួនជានិច្ច ពិតជាកម្ររកបានអ្នកណាស្មោះស្ម័គ្របែបនេះណាស់។ ចំណែកឯ លោក ជី ដេវីត វិញ លោកតែងតែបង្ហាញការស្រឡាញ់ការគោរពទៅកាន់ភរិយាមិនចាញ់គ្នាប៉ុន្មានដែរ៕
សូមទស្សនារូបភាពខាងក្រោម៖