មានរឿងប៉ុណ្ណឹងហើយ តែ Chompoo នៅបង្អួតសម្រស់ ធ្វើដូចគ្មានអីកើតឡើង - TrueID

មានរឿងប៉ុណ្ណឹងហើយ តែ Chompoo នៅបង្អួតសម្រស់ ធ្វើដូចគ្មានអីកើតឡើង

February 2, 2023

ថៃ៖ នៅតែជារឿង ដែលធ្វើឲ្យហ្វេនៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះជីវិតប្ដីប្រពន្ធតារាស្រី Chompoo Araya ជាមួយនឹងពាក្យចចាមអារ៉ាមដែលបានលើកឡើងពាក់ព័ន្ធនឹងស្វាមីរបស់នាង ពីការមានស្រីកំណាន់ខាងក្រៅ តែក្រោយមក ព័ត៌មាន​នេះ​ត្រូវ​បាន​អ្នក​ខាងក្នុង ​ចេញមកបំភ្លឺ​​ថា​ វាមិនមែនជារឿង​ពិតនោះ​ទេ​។ 

ក្រៅពីទទួលបានចំណាប់អារម្មណ៍ ក៏ដូចជាការតាមដានមិនឈប់ឈរពីមហាជន ក្រឡេកមកមើល ពីរូបភាពថ្មីចុងក្រោយរបស់ តារាស្រី Chompoo ក្រោយពីមានព័ត៌មានក្តៅគគុកកើតឡើងនៅក្នុងគ្រួសាររបស់នាងហើយនោះ តារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រកោតសរសើរ ពីការបង្ហាញខ្លួនក្នុងឈុតថ្មីប្លែក បង្អួតសម្រស់វ័យក្មេងទៀតផង។

លើសពីនេះ អ្នក​គាំទ្រ​ដែលបានឃើញ​ហើយ​ ក៏មិនភ្លេចចូលមកបញ្ចេញ​មតិ​ ពេញចិត្តទៅលើស្ទាយ៍របស់តារាស្រី Chompoo ពីភាពស្រស់ស្អាតរបស់នាង ខណៈដែលបានបង្ហាញខ្លួន ស្របពេលដែលកំពុងមានរឿងកើតឡើង នៅក្នុងគ្រួសារ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...