កម្សាន្ត ៖ នៅថ្ងៃទី ២២ ខែធ្នូ Lee Mi Joo បានបង្ហាញខ្លួនជាឌីជេពិសេសក្នុងកម្មវិធី «Two O'Clock Escape Cultwo Show» របស់ SBS Power FM ហើយថ្មីៗនេះ Lee Mi Joo ក៏ទទួលបានការចាប់អារម្មណ៍ពេលនាងផ្លាស់ទៅកាន់ Antenna ជាផ្ទះរបស់ Yoo Jae Suk ហើយអតីតសមាជិកក្រុម Loveylz រូបនេះ ក៏កំពុងបន្តសកម្មភាពរបស់នាង បន្ទាប់ពីបានចុះហត្ថលេខាជាមួយភ្នាក់ងារថ្មីមួយ។
នៅថ្ងៃនោះ DJ Kim Tae Gyun បានរៀបរាប់អំពីប្រវត្តិរូបដែល ទើបនឹងកើតរបស់ Lee Mi Joo ហើយនិយាយថា ៖
ខណៈពេលដែលពួកគេកំពុងរកមើលតាមរយៈប្រវត្តិរូប ដែលបានអាប់ដេតរបស់នាង ពិធីករ Kim Tae Gyun បានកត់សម្គាល់ឃើញថា ព័ត៌មានអំពីក្រុមរបស់នាងក៏បានផ្លាស់ប្តូរ និងភ្ញាក់ផ្អើលផងដែរ Kim Tae Gyun បាននិយាយថា ៖
ជាការឆ្លើយតបLee Mi Joo បាននិយាយថា ៖
ទន្ទឹមនឹងនេះដែរ Lee Mi Joo បានបង្ហាញខ្លួនជាលើកដំបូងរបស់នាង នៅក្នុងឆ្នាំ ២០១៤ ជាមួយក្រុមចម្រៀងស្រីLovelyz ហើយកម្រងព័ត៌មានរបស់ Lee Mi Joo តែងតែមានក្រុម Lovelyz នៅលើព័ត៌មានប្រវត្តិរូបរបស់នាងរហូតមកដល់ពេលថ្មីៗនេះ ទោះជាយ៉ាងណាក៏ដោយ Lovelyz បានធ្វើឱ្យអ្នកគាំទ្រនិងអ្នកនិយមលេងអ៊ីនធើណែតភ្ញាក់ផ្អើល ខណៈដែលពួកគេបានប្រកាសថា ក្រុមនឹងរំសាយបន្ទាប់ពីកិច្ចសន្យាបានផុតកំណត់។
គួររំលឹកផងដែរថា Toyote គឺជាក្រុមគម្រោងមួយ ដែលត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីកម្សាន្ត MBC«Hang Out With Yoo» ក្រុមនេះមានសមាជិក Yoo Jae Suk Haha និង Lee Mi Joo ហើយថ្មីៗនេះ ពួកគេបានចេញបទ «StillI Love You» និងកំពុងទទួលបានការស្រលាញ់យ៉ាងខ្លាំង ពីអ្នកគាំទ្រ៕
ប្រភព : Allkpop