ចិន៖ កាលពីម្សិលមិញ Zhao Liying ចូលរួមព្រឹត្តិការណ៍ការផ្សាយផ្ទាល់របស់ម៉ាកយីហោមួយ នាង បានស្លៀកសម្លៀកបំពាក់ពណ៌សដោយ Self-Portrait ប្រទេសអង់គ្លេស និងតែងខ្លួនជាមួយខ្សែបូពណ៌ក្រហមដែលរុំនឹងសក់។ Zhao Liying មើលទៅដូចជាព្រះនាង បន្ទាប់ពីលែងលះសម្រស់របស់តារាស្រីចិនរូបនេះត្រូវបានផ្សព្វផ្សាយកាន់តែខ្លាំងឡើង។
យ៉ាងណាមិញ នៅក្នុងកម្មវិធី Zhao Liying ចូលរួមគឺទាក់ទងទៅនឹងក្រុមហ៊ុនផលិតម្សៅលាងចាន ដូច្នេះម្ចាស់ផ្ទះបាននិយាយថាអ្នកប្រើប្រាស់គួរតែដោះលែងដៃម្តាយដោយប្រើផលិតផលថ្មី។ជាមួយគ្នានោះដែរ Zhao Liying ងាកមកនិយាយថា៖
ភ្លាមៗនោះ ទស្សនិកជនជាច្រើនបានសរសើរនាងចំពោះការចែករំលែកនេះ។
ដោយឡែក មានប្រភពខ្លះបាននិយាយថានាង និង Fang Shaofeng អតីតស្វាមី កំពុងតស៊ូដើម្បីថែរក្សាកូនៗ របស់ពួកគេ។ កូនប្រុសអាយុ ១ ឆ្នាំរបស់នាងត្រូវបានជីដូនចិញ្ចឹមបីបាច់ថែរក្សា។ ទន្ទឹមនឹងនេះ Zhao Liying បានស្រក់ទឹកភ្នែកខណៈដែលមានគេសួរនាងអំពីរឿងរ៉ាវផ្ទាល់ខ្លួន ជាពិសេសគឺកូនប្រុសរបស់នាង។
ក្នុងនោះដែរ មុនពេលមានពាក្យចចាមអារ៉ាមថានាងមិនអាចនៅមើលថែកូនប្រុសរបស់នាង Zhao Liying មិនបានឆ្លើយនោះទេ ។ នាងថែមទាំងមិនបានឆ្លើយតបនឹងព័ត៌មានទាំងនោះទេ តារាសម្តែងរូបនេះបានបដិសេធរាល់សំណួរអំពីជីវិតផ្ទាល់ខ្លួនរបស់នាង ដែលភាគច្រើនផ្តោតសំខាន់ទៅលើការណែនាំផលិតផលអំឡុងពេលផ្សាយផ្ទាល់៕
សូមទស្សនារូបភាពខាងក្រោម៖