រាប់ថ្ងៃថយក្រោយទៅ! តារាចម្រៀងទោលស្រីដ៏ល្បី ៣ដួងនេះ នឹងចេញចម្រៀងថ្មីនៅខែក្រោយនេះ - TrueID

រាប់ថ្ងៃថយក្រោយទៅ! តារាចម្រៀងទោលស្រីដ៏ល្បី ៣ដួងនេះ នឹងចេញចម្រៀងថ្មីនៅខែក្រោយនេះ

July 15, 2021

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ K-Pop ពិតជាមានការរំភើប ព្រោះខែសីហាខាងមុខនេះប្រាកដជាពោរពេញទៅដោយការត្រលប់មកវិញ ដ៏គួរឱ្យរំភើបពីរបស់សិល្បៈករ ដែលខ្លួនស្រលាញ់ ក៏ដូចជាខ្លួនចូលចិត្តដូច្នេះដែរ។

យោងទៅតាមសារព័ត៌មាន ដែលបានចេញផ្សាយកាលគ្រាកន្លងនេះ ត្រូវបានគេរាយការណ៍​តារាចម្រៀងស្រីទោល Somi នឹងវិលត្រឡប់មកវិញ នៅថ្ងៃទី ២​ ខែសីហានេះ។ មិនត្រឹមតែប៉ុណ្ណោះ​ តារាស្រីទោល SunMi ក៏កំពុងតែរៀបចំអាល់ប៊ុមថ្មី ដែលគ្រោងនឹងចេញនៅក្នុងខែសីហានេះផងដែរ។

បន្ថែមពីនេះទៅទៀត សមាជិកកូនពៅ ដែលមានសញ្ជាតិថៃ Lisa ក៏នឹងត្រៀមខ្លួនរួចជាស្រេច ក្នុងក្រឡូកជាតារាចម្រៀងទោលរបស់នាង នៅខែក្រោយនេះ ដែលគេត្រូវបានរាយការណ៍មកថា បានកំពុងតែថតបទចម្រៀងរបស់ខ្លួនក្នុងសប្តាហ៍នេះទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ពោលគឺថា អ្នកទាំង​ ៣ សុទ្ធសឹងតែជាកំពូលតារាចម្រៀងស្រី ដែលមានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្រវិស័យមួយនេះ មានការអន្ទះសារក្នុងការវិលត្រឡប់មកឆាកតន្រ្តី​ ក៏ដូចជាបទចច្រៀងថ្មីរបស់ពួកគេ៕

សូមទស្សនារូបភាពខាងក្រោម៖

Lisa
Lisa
Somi 
Somi 
SunMi
SunMi
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...