ឃើញបែបនេះហើយ ទើបដឹងថា Jimmy សាកសមជាបវរកញ្ញាឥតទាស់ - TrueID

ឃើញបែបនេះហើយ ទើបដឹងថា Jimmy សាកសមជាបវរកញ្ញាឥតទាស់

July 4, 2021

ភ្នំពេញ៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែល​គេ​ស្គាល់ថា មានរាងស្អាត ឬហៅ​ថារាង Goal មុខមានមន្តស្នេហ៍ ​កម្ពស់ខ្ពស់​ស្រឡះ ស្គមស្វែល គួរ​ឲ្យ​គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ថែមទាំងចំណេះដឹងទូលំទូលាយផងនោះ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។  

យ៉ាងណាមិញទាំងនេះមិនទាន់អស់នោះទេ ក្រៅពីទេពកោសល្យសិល្បៈដ៏សម្បូរបែប តារាស្រីរូបនេះថែមទាំងពូកែខាងភាសាផ្សេងៗទៀតផង អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើពិធីការិនីវ័យក្មេងរូបនេះ គឺដងខ្លួនដ៏ស៊ិចស៊ីរបស់នាង។

ជាក់ស្ដែង ក្នុងឈុតរ៉ូបវែងពណ៌ខ្មៅមួយឈុតនេះ ស្ដែងឲ្យឃើញពីរូបរាង និងដងខ្លួនរាងអក្សរ S ដែលអាចនិយាយបានថាសម្រាប់ពិធីការិនីនៅស្រុកខ្មែរ Jimmy Meng មានរាងស៊ិចស៊ីស្អាតខ្លាំងជាងគេ ជាមួយនឹងកម្ពស់ខ្ពស់ស្រលះ ជើងវែង ដែលមើលទៅមិនចាញ់តារាបង្ហាញម៉ូតមួយចំនួននោះឡើយរហូតដល់មានហ្វេនអ្នកគាំទ្រជាច្រើនបំផុសឲ្យនាងចូលខ្លួនប្រកួតជាបវរកញ្ញាទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
ទាក់ទងជាមួយ:
តារាខ្មែរម៉ូត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...