គេថាលំអៀង តែបើដឹងប្រវត្តិម្ចាស់មកុដ បវរកញ្ញាចក្រវាល ២០២២ បានសាហាវ - TrueID

គេថាលំអៀង តែបើដឹងប្រវត្តិម្ចាស់មកុដ បវរកញ្ញាចក្រវាល ២០២២ បានសាហាវ

January 15, 2023

អាមេរិក៖ ទីបំផុតកម្មវិធីប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២២ Miss Universe 2022 ក៏ត្រូវបានបញ្ចប់ជាស្ថាបពរ ព្រមទាំងបានរកឃើញម្ចាស់មកុដ ដែលបានទៅលើបវរកញ្ញាអាមេរិក នាង R'Bonney Nola Gabriel

យ៉ាងណាមិញ បន្ទាប់ពីទទួលបានភាពជោគជ័យលើឆាកអន្តរជាតិមួយនេះ នាង ដែលជាបវរកញ្ញាចក្រវាលអាមេរិក ត្រូវបានមហាជន និងហ្វេនៗដែលតែងតែតាមដានកម្មវិធីប្រកួតសម្រស់ មានការយកចិត្តទុកទៅលើសមត្ថភាព សម្រស់ ក៏ដូចជាប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍ទៀតផង ។

ក្នុងនោះតាមរយៈ ផេកគាំទ្រកម្មវិធីសម្រស់ បានលើកឡើងពីប្រវត្តិខ្លះៗរបស់ បវរកញ្ញាម្ចាស់មកុដរូបនេះយ៉ាងដូច្នេះថា នាង R'Bonney Nola Gabriel គឺជាកូនកាត់អាមេរិក-ហ្វីលីពីន ព្រមទាំងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដោយដៃផ្ទាល់ ឬហៅថា Handmade ។ ជាពិសេស នាងគឺជាសាស្រ្តាចារ្យផ្នែក កាត់ដេរ និងជា Fashion Model ម្នាក់ក្នុងរដ្ឋ Texas ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ បវរកញ្ញារូបនេះថែមទាំងមានសមត្ថភាព អាចនិយាយបាន ៦ភាសា ដូចជា ហ្វីលីពីន អង់គ្លេស វៀតណាម ឥណ្ដូនេស៊ី អេស្បាញ និងបារាំង៕

ប្រភព៖ Beauty Pageant Reviewer

សូមទស្សនារូបភាពខាងក្រោម៖ 

បវរកញ្ញាចក្រវាល២០២២
បវរកញ្ញាចក្រវាល២០២២
បវរកញ្ញាចក្រវាល២០២២
បវរកញ្ញាចក្រវាល២០២២
បវរកញ្ញាចក្រវាល២០២២
បវរកញ្ញាចក្រវាល២០២២
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...