ស្រលាញ់សង្សារណាស់! គ្រាន់ Shawn Mendes មកដល់ភ្លាម Camila រត់ទៅទាំងបែបនេះ បង្អួតរាងទ្រលុកទ្រលន់ - TrueID

ស្រលាញ់សង្សារណាស់! គ្រាន់ Shawn Mendes មកដល់ភ្លាម Camila រត់ទៅទាំងបែបនេះ បង្អួតរាងទ្រលុកទ្រលន់

September 3, 2021

បរទេស៖ មួយរយៈចុងក្រោយមកនេះ តារាចម្រៀងស្រី Camila Cabello បានធ្វើឲ្យទស្សនិកជនជាច្រើនផ្ទុះភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់ ជាមួយនឹងរូបរាងកាយធាត់ជាងមុន ព្រមទាំងទទួលបានមតិអវិជ្ជមានជាច្រើនអំពីរូបរាងរបស់នាង ផងដែរ។

ដោយឡែក នៅថ្ងៃទី ២ ខែកញ្ញាថ្មីៗនេះ តាមរយៈសារព័ត៌មានបរទេសមួយ បានបង្ហាញឲ្យឃើញរូបភាពថ្មីរបស់តារាស្រីរូបនេះ នៅក្នុងពេលដែលគូស្នេហ៍របស់នាង លោក Shawn Mendes បានទៅណាត់ជួបនាង។ ក្នុងនោះដែរ គេអាចមើលឃើញថា តារាចម្រៀងស្រី Camila ហាក់មានភាពសប្បាយចិត្តខ្លាំង ព្រមទាំងមិនបានស្លៀកពាក់ឱ្យបានត្រឹមត្រូវ ដោយរត់ទាំងជើងទទេរ ដើម្បីមកជួបមុខមិត្តប្រុសបណ្ដូលចិត្ត។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបង្ហាញពីរូបរាងធំជាងមុន បន្ទាប់ពីឡើងទម្ងន់ ខណៈដែលមនុស្សជាច្រើន ស្ទើរតែមិនអាចចំណាំតារាចម្រៀងស្រីដែលមានរាងតូចកាលពីមុនបាន និងបានបង្ហាញពីក្ដីបារម្ភចំពោះសុខភាពរបស់នាង ព្រោះពេលនេះ រាងកាយរបស់នាងកាន់តែមានរាងមូល ផងដែរ។

ទោះយ៉ាងណា តារាចម្រៀងស្រីរូបនេះ នៅតែមានភាពជឿជាក់ ក្នុងការស្លៀកពាក់បែបឡូយឆាយ បង្អួតរាងរបស់ខ្លួន និងមានភាពរីករាយជាមួយមិត្តប្រុស បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ២ ឆ្នាំ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Camila Cabello
Camila Cabello
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...