រាជធានីភ្នំពេញ ៖ តារាសម្តែងស្រី សារ៉ាយ សក្ខណា ជាតារាស្រីខ្មែរ ដែលទទួលបាន សម្លេងគាំទ្រពីមហាជនយ៉ាងច្រើន បើទោះបី រូបនាងបានដកខ្លួនឃ្លាតឆ្ងាយពី វិថីសិល្បៈច្រើនឆ្នាំ ក្រោយរៀបការផ្លាស់ទៅរស់នៅជាមួយស្វាមី នៅលើទឹកដីសហរដ្ឋអាមេរិក។
យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ រូបនាងបានហោះមកលេងទឹកដីស្រុកកំណើត លើសពីនេះទៅទៀត គ្រាន់តែមកដល់មិនទាន់បានប៉ុន្មានផង គេឃើញ តារាសម្តែងស្រីរូបនេះ ទទួលការងារថតបន្តកន្ទុយ តែម្តង ជាក់ស្តែងថ្មីៗនេះ រូបនាងកំពុងថតឲ្យសម្អាងការមួយកន្លែង។
ជាមួយគ្នានេះ អ្នកម៉ាក់កូន២ សារ៉ាយ សក្ខណា នៅតែសាច់ចាំ គ្មានឃើញសម្រស់ប្រែប្រួលសូម្បីបន្តិច បើងាកទៅមើលអាយុវិញ ក៏កាន់តែជ្រេ កូនក៏កាន់តែធំ តែខ្លួនវិញ នៅតែខ្ញង់ដដែល រហូតដល់ថ្នាក់ ពេលស្លៀកឈុតប្រពៃណីហើយនោះ មហាជនផ្ទុះការកោតសរសើរ រាងនៅគួរឲ្យទាក់ទាញ មើលយ៉ាងណាក៏នៅតែស្អាត គ្មានសម្គាល់ដឹងថា ជាអ្នកម៉ាក់កូន២សោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖