Cardi B ទទួលកាដូពីស្វាមី សុទ្ធផ្ទះវីឡា ឡើងប្រណីតក្នុងថ្ងៃកំណើត - TrueID

Cardi B ទទួលកាដូពីស្វាមី សុទ្ធផ្ទះវីឡា ឡើងប្រណីតក្នុងថ្ងៃកំណើត

October 14, 2021

បរទេស៖ ថ្មីៗនេះ តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ Cardi B បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលស្វាមីរបស់នាង បានឲ្យកាដូដ៏ពិសេស ដែលជាងវីឡាប្រណីត នៅក្បែរមាត់សមុទ្រមួយ ដល់នាង។ 

នៅក្នុងនោះដែរ មួយថ្ងៃបន្ទាប់ពីថ្ងៃខួបកំណើត គម្រប់ ២៩ ឆ្នាំ របស់តារាស្រីរូបនេះ នៅថ្ងៃទី ១២ ខែតុលាកន្លងទៅ នាងបានបង្ហាញវីដេអូមួយនៅលើ Instagram ដើម្បីអ្នកគាំទ្រជាច្រើន បានឃើញពីកាដូដ៏អស្ចារ្យពីស្វាមីនាង ដែលជាផ្ទះវីឡាប្រណីតមួយ និងមានទីតាំងស្ថិតនៅចំកណ្តាលនៃរមណីយដ្ឋានដ៏រ៉ូមែនទិក នៅជាប់នឹងឆ្នេរ រួមទាំងមានបន្ទប់គេង ៦ បន្ទប់ទឹក ៧ អាងហែលទឹក ជាពិសេស ក៏អាចមើលឃើញទេសភាពសមុទ្របានទៀតផង ។ 

មិនត្រឹមតែប៉ុណ្ណោះ Cardi B ក៏បានសារភាពថា ពីអារម្មណ៍រំជើបរំជួល និងចង់វិនិយោគលើអចលនទ្រព្យជួលរយៈពេលខ្លី នៅសាធារណរដ្ឋដូមីនិក ព្រមទាំងបណ្តាប្រទេស Caribbean ដទៃទៀត ។ ហើយនាងក៏បានអរគុណចំពោះស្វាមីរបស់ខ្លួន ដែលបានស្វែករកដោយសម្ងាត់ និងបានទិញវីឡាមួយនៅសាធារណរដ្ឋដូមីនិក ទៅដល់នាង ផងដែរ៕​

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Cardi B
 Cardi B
 Cardi B
 Cardi B
 Cardi B
 Cardi B
 Cardi B
 Cardi B
Cardi B និង ស្វាមី
Cardi B និង ស្វាមី
ផ្ទះដែល ស្វាមី Cardi B ទិញឲ្យនាង
ផ្ទះដែល ស្វាមី Cardi B ទិញឲ្យនាង
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...