មិនធម្មតាទេ Jennie ក្លាយជាអ្នកសិល្បករទោលដំបូងគេ ដែលសម្រេចបានសមិទ្ធិផលនេះ - TrueID

មិនធម្មតាទេ Jennie ក្លាយជាអ្នកសិល្បករទោលដំបូងគេ ដែលសម្រេចបានសមិទ្ធិផលនេះ

July 1, 2021

កូរ៉េខាងត្បូង៖ យោងតាម ផលិតកម្ម YG Entertainment បានឲ្យដឹងថា បទចម្រៀងទោលរបស់ Jennie សមាជិកក្រុម BLACKPINK គឺបទ «SOLO» មានចំនួនអ្នកស្ទ្រីម ច្រើនជាង៣០០លានដង នៅលើកម្មវិធី Spotify គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា នេះជាលើកទីមួយហើយ ដែលតារាចម្រៀងទោល ជនជាតិកូរ៉េ ទទួលបានអ្នកទស្សនាច្រើនបែបនេះ។

Jennie
Jennie

ក្នុងនោះ បទ «SOLO» របស់ Jennie បានវ៉ាដាច់ បទ «Gangnam Style» របស់Psy កាលពីខែ តុលា ហើយក្លាយជាបទ ដែលទទួលបានការគាំទ្រច្រើនជាងគេពីសំណាក់តារាចម្រៀងទោលជនជាតិកូរ៉េ។ 

Jennie
Jennie

គួរបញ្ជាក់ផងដែរថាJennieបានចេញបទ «SOLO» កាលពីខែ វិច្ឆិកា ឆ្នាំ២០១៨ ក្នុងនាមជាសមាជិកដំបូង នៃក្រុម BLACKPINK ដែលបានធ្វើការសម្តែងទោលបែបនេះម៉្យាងវិញទៀត ថ្មីៗនេះ ក្រុម BLACKPINK ក៏បានចាប់ផ្តើម គម្រោង ៤+១ PROJECT របស់ពួកគេ ដើម្បីអបអរខួបលើកទី៥ របស់ពួកគេផងដែរ៕

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...