កូរ៉េខាងត្បូង៖ គឺជារឿងដ៏មិននឹកស្មានដល់ សម្រាប់មនុស្សជាច្រើនដែលបានជាប់កកស្ទះ ក្នុងពេលបានដើរលេងក្នុង Itaewon-dong ដែលជាផ្សារ និងជាសង្កាត់ដ៏ល្បីមួយក្នុងទីក្រុង Yongsan-gu របស់ប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែង រៀបចំពិធីបុណ្យ Halloween សម្រាប់ឆ្នាំ ២០២២ ហើយរបាយការណ៍ចុងក្រោយបំផុត ក៏បានបង្ហាញថា មានមនុស្ស ១៤៩ នាក់បានស្លាប់។
ដោយឡែក ជាមួយនឹងព្រឹត្តិការណ៍នេះ សម្រាប់អ្នកតាមដានទៅលើបណ្ដាញសង្គមរបស់ តារាស្រី Vill Wannarot ក៏បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះនាងផងដែរ នៅពេលដែល តារាស្រីរូបនេះ បានអាប់ដេតរូបថតទៅក្នុងរឿង IG និងបាន check in នៅតំបន់ Itaewon និងបានបង្ហាញថា នាងកំពុងតែស្ថិតក្នុងតំបន់ ដែលមានមនុស្សច្រើន។
តែទោះជាយ៉ាងណា ថ្មីៗនេះ តារាស្រី Vill Wannarot បានបង្ហោះសារ ប្រាប់ព័ត៌មានតាមរយៈ IG Story រួមជាមួយនឹងការកាន់ទុក្ខអ្នកស្លា.ប់ ពីហេតុការណ៍បែបនេះ ព្រមទាំងបានរៀបរាប់ថា ខ្លួនមានសុវត្ថិភាព និងបានត្រឡប់ទៅកន្លែងស្នាក់នៅវិញហើយ ដោយបាន អរគុណអ្នកគាំទ្រទាំងអស់គ្នាដែលបានផ្ដល់ក្ដីបារម្ភចំពោះនាង៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖