ហាកម៉េចចឹង Song Joong Ki ប្រែបែបនេះ? - TrueID

ហាកម៉េចចឹង Song Joong Ki ប្រែបែបនេះ?

November 13, 2022

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ចំពោះការបង្ហាញខ្លួនរបស់ តារាសម្ដែង លោក Song Joong Ki បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលមាន រូបភាពថ្មីត្រូវបានបង្ហោះនៅលើបណ្តាញសង្គម។ 

នៅក្នុងនោះដែរ តារាសម្ដែងប្រុសរូបនេះ បានតុបតែងខ្លួនយ៉ាងសាមញ្ញធម្មតា ពាក់អាវ និងខោពណ៌ស រួមទាំងពាក់មួក និងបញ្ចេញនូវមុខមាត់ស្រស់ទទេគ្មានតុបតែងអ្វីទាំងអស់។ ប៉ុន្តែការបង្ហាញខ្លួនលើកនេះ រូបរាង​របស់ លោក Song Joong Ki ហាក់បីជាមិន​ល្អ​ដូច​មុន​ទេ ដោយហ្វេនៗជាច្រើន បានមើលឃើញពី មុខស្លេ.ក.ស្លាំ.ង របស់ លោក ទៀតផង។

គួររំឮកផងដែរថា នេះគឺជាការបង្ហាញខ្លួន របស់ Song Joong Ki ក្រោយ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ មាន​ស្នេហា​ជាមួយ Kim Tae Ri ហើយនេះ ក៏​ជា​លើក​ទី​មួយ​ ដែលរូបលោកបានបង្ហាញ​ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​គេលើកឡើង នៅក្នុងពាក្យ​ចចាម​អារ៉ាម​នេះ ខណៈកាលពីមុននោះ អ្នក​និយម​លេង​អ៊ីនធឺណិត​ បាន​បង្ហោះ​រូបភាព​គូ​អ្នកទាំងពីរ នៅ​ឯបរទេស៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...